អំពីយើង
ចក្ខុវិស័យរបស់យើង

ចក្ខុវិស័យរបស់យើង គឺផ្ដោតទៅលើការបង្ហាញនូវសម្ភារៈសាមញ្ញសម្រាប់ការប្រើប្រាស់គេហដ្ឋាន តែមានផ្លាស់ប្ដូរជាមួយ នឹងការរចនាដ៏ទាន់សម័យ­សម្រាប់អស់លោកអ្នក ដែលខិតខំបង្កើតនិងស្វែងរកដោយខ្លួនឯងនូវអ្វី ដែលជុំវិញពួកគេ នៅក្នុងពិភពលោក។

ប្រវត្តិរបស់យើង

ជីវប្រវត្តិនៃសាច់រឿងរបស់ក្រុមហ៊ន MODENA បានចាប់ផ្តើមក្នុងអំឡុងទសវត្សឆ្នាំ 1960 ក្នុងនាមជាក្រុមហ៊ុនផលិតចង្រ្កានដំបូងគេបង្អស់ ដែលមានមូលដ្ឋាននៅតំបន់ អេមីលៀ រ៉ូម៉ាហ្គា (Emilia Romagna Region) ក្នុងទីក្រុង ដែលល្បីល្បាញខាងឧស្សាហកម្ម និងការរចនានៅប្រទេសអ៊ីតាលី

នៅពាក់កណា្តលទសវត្សឆ្នាំ 1970 ក្រុមហ៊ុន MODENA បានវិនិយោគយ៉ាងខ្លាំងទៅលើផ្នែកស្រាវជ្រាវ និងការអភិវឌ្ឍន៍ និងរចនាផលិតផល ដែលនាំមុខគេនូវប្រភេទផលិតផលថ្មីៗ ដូចជាផលិតផលម៉ាស៊ីនបោកគក់ និងទូទឹកកកជាដើម។

 

ដោយសារឧស្សាហូបនីយកម្មការលូតលាស់យ៉ាងឆាប់រហ័ស ឆ្ពោះទៅលោកខាងកើត និងសកលភាវូបនីយកម្ម នោះក្រុម MODENA បានព្យាយាមជំរុញនូវវិធីសាស្ត្ររបស់ខ្លូននូវដំណោះស្រាយការងារតាមគេហដ្ឋានទៅកាន់ផ្នែកផ្សេងៗនៃពិភពលោក។

 

ស្ថាបនិករបស់យើង គឺលោក Tomas Jizhar បានបង្រួបបង្រួមឱ្យស្ថិតនៅក្រោមម៉ាក MODENA តែមួយ ហើយបាននាំយកសមត្ថភាពវិស្វកម្ម និងឧស្សាហកម្មភាគច្រើនរបស់ក្រុមហ៊ុន MODENA ទៅក្នុងទ្វីបអាស៊ី ដែលជាតំបន់រីកចម្រើនលឿនបំផុតនៅក្នុងពិភពលោក។

លោក Tomas Jizhar បានបង្កើតក្រុមហ៊ុន MODENA ដោយមានបេសកកម្មធ្វើឱ្យជីវិតកាន់តែមានភាពងាយស្រួល ជាមួយនឹងគ្រឿងឧបករណ៍ប្រើប្រាស់ក្នុងគេហដ្ឋានជាច្រើនប្រភេទ។

 

បច្ចុប្បន្ន ក្រុមហ៊ុន MODENA តាមរយៈទស្សនៈវិស្ស័យរបស់យើង គឺយើងទទួលបានការជំរុញ ទឹកចិត្ត ឱ្យក្លាយ ទៅជាកម្លាំងថាមពលជំរុញឆ្ពោះទៅកាន់ពិភពលោកដែលប្រទាក់ក្រឡាគ្នាជាមួយគ្នា ដើម្បីឱ្យមើលឃើញវែងឆ្ងាយទៅអនាគតអំពីគេហដ្ឋាន និងពិភពលោកដែលហួសពីការគិតស្មានទៅទៀត។

ដោយមានការជួយជ្រុមជ្រែងពីស្ទូឌីយោ ដែលមានការរចនាប្រកបដោយភាពច្នៃប្រឌិតនៅក្នុងប្រទេសអ៊ីតាលី មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ដ៏ទូលំទូលាយ និងអាគាររោងចក្រនៅទូទាំងពិភពលោក នោះធ្វើឱ្យការច្នៃប្រឌិតរបស់យើងគ្របដណ្តប់ទៅលើគេហដ្ឋាន គ្រឿងបរិក្ខាពាណិជ្ជកម្ម ផលិតផលវេជ្ជសាស្ត្រ ដំណោះស្រាយចល័ត ភាព ថាមពលកកើតឡើងវិញ និងអវកាសក្លាយជាចំណុចស្នូលដ៏សំខាន់ៗ។