តើមានអ្វីកើតឡើង
ប្លុក

របៀបពង្រឹងប្រព័ន្ធ​ភាពស៊ាំ

វាមានសារៈសំខាន់ណាស់សម្រាប់យើងក្នុងការថែរក្សាប្រព័ន្ធភាពស៊ាំរបស់យើងជានិច្ច ជាពិសេសរស់នៅជាមួយរោគរាតត្បាត ដែលយើងត្រូវយកចិត្តទុកដាក់។

ប្រព័ន្ធភាពស៊ាំទទួលខុសត្រូវចំពោះភាពស៊ាំរបស់យើង រក្សារាងកាយរបស់យើងឱ្យមានសុខភាពល្អ និងរឹងមាំគ្រប់ពេលវេលា។

 

វាក៏មានមុខងារជាប្រព័ន្ធការពារមួយ ដែលការពារយើងដោយការស្គាល់ និងការសម្លាប់ភ្នាក់ងារបង្ករោគផងដែរ។

ការពង្រឹងប្រព័ន្ធភាពស៊ាំមានសារៈសំខាន់ណាស់សម្រាប់រាងកាយ ដើម្បីជួយយើងឱ្យជៀសផុតពីជំងឺផ្សេងៗ។

 

ការហាត់ប្រាណទៀងទាត់

ការដឹងពេល ដែលត្រូវសម្រាក់ក៏មានសារសំខាន់ដូចការដឹងពេល ដែលត្រូវធ្វើចលនាដែរ។

សូមដឹងជានិច្ចអំពីពេល ដែលត្រូវសម្រាក។

មានការបញ្ជាក់ថា ការគេងឱ្យបានគ្រប់គ្រាន់អាចការពារការឡើងទម្ងន់ កាត់បន្ថយហានិភ័យនៃបញ្ហាសុខភាព និងការពារការធ្លាក់ទឹកចិត្ត។

ដោះស្បែកជើងហាត់ប្រាណរបស់លោកអ្នកចេញ ហើយពាក់ស្បែកជើងផ្ទាត់របស់អ្នកវិញ ព្រោះរាងកាយរបស់អ្នកត្រូវការគេងលក់ស្រួលនៅពេលយប់ ដើម្បីបញ្ចូលថាមពលឱ្យលោកអ្នក។

សូមគេងឱ្យបានគ្រប់គ្រាន់

យើងដឹងថា ដំណាក់កាលនេះអាចជាការលំបាកបំផុត ប៉ុន្តែវាជាផ្នែកមួយ ដែលនឹងផ្តល់រង្វាន់ច្រើនបំផុត ហើយមានសារៈសំខាន់ណាស់ក្នុងការរក្សារាងឱ្យនៅស្អាតនិងមានសុខភាពល្អ។

 

ការធ្វើឱ្យរាងកាយរបស់អ្នកមានចលនាអាចជួយឱ្យកម្លាំងរបស់អ្នកប្រសើរឡើង និងបង្កើនការចេះស៊ូទ្រាំរបស់អ្នក។

ការធ្វើចលនាជួយបញ្ជូនអុកស៊ីសែន និងសារធាតុចិញ្ចឹមទៅជាលិការបស់អ្នក និងជួយឱ្យរាងកាយរបស់អ្នកធ្វើការកាន់តែមានប្រសិទ្ធភាព។

បេះដូង និងសួតរបស់អ្នកក៏នឹងប្រសើរឡើងដែរ ខណៈពេល ដែលលោកអ្នកនឹងមានថាមពលបន្ថែមទៀត ដើម្បីដោះស្រាយការងារប្រចាំថ្ងៃ។

បរិភោគបន្លែឱ្យបានច្រើន ថែមទៀត

យើងដឹងថា ការបរិភោគបន្លែប្រហែលជាមិនគួរឱ្យចង់បរិភោគ ដូចបរិភោគនំទេ ប៉ុន្តែរាងកាយរបស់អ្នកនឹងពេញចិត្ត ព្រមទាំងស្រឡាញ់លោកអ្នកកាន់តែខ្លាំង បើលោកអ្នកបរិភោគបន្លែបៃតងច្រើនជាង។

 

មានវិធីជាច្រើនសម្រាប់ការច្នៃប្រឌិតនៅពេលនិយាយអំពីការចម្អិនបន្លែ។

ការបរិភោគបន្លែច្រើនអាចបន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី 2 ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង ជំងឺលើសឈាម និងជំងឺមហារីក។

ទទួលទានទឹកបន្លែ និងផ្លែឈើដែលជួយដល់សុខភាព

 

រឿងមួយដែលយើងងាយមើលរំលង គឺការផឹកទឹកបន្លែនិងផ្លែឈើស្រស់ ពិតជាវិធីមួយដែលអាចជួយលោកអ្នកក្នុងការថែរក្សាសុខភាពឱ្យល្អជានិច្ចប្រាកដមែន។

 

ក្រៅពីផ្ដល់ផលប្រយោជន៍ជាច្រើនដល់រាងកាយរបស់អ្នកហើយ ទឹកបន្លែនិងផ្លែឈើស្រស់ក៏ឆ្ងាញ់ណាស់ដែរ ហើយវានឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយជាមួយរស់ជាតិដ៏ឆ្ងាញ់ពិសាជាមិនខាន។