អាជីព
បញ្ចេញសក្តានុពលរបស់អ្នកជាមួយយើង
យើងតែងតែស្វែងរកគំនិតដែលភ្លឺស្វាង ដើម្បីចូលរួមជាមួយក្រុមអភិវឌ្ឍន៏របស់យើង - អ្នកដែលសុបិនចង់បង្កើតភាពខុសគ្នានៅក្នុងពិភពលោក។

លើស

ប្រសើរ​ឡើងទាំងអស់គ្នា
កិច្ចសហការគឺជាគន្លឹះនៃភាពជោគជ័យរបស់យើង។ នៅទីនេះ យើងបំពេញបន្ថែមចំណេះដឹងនិងជំនាញអោយគ្នាទៅវិញទៅមក ដើម្បីសម្រេចបាននូវបេសកកម្មដ៏ធំជាងមុននៃការបង្កើតអច្ឆរិយវត្ថុថ្មីសម្រាប់ពិភពលោក។

ការរួបរួមគ្នានៃភាពចុះសម្រុងគ្នា
យើងជឿជាក់លើភាពចុះសម្រុងគ្នាលើសពីអ្វីៗទាំងអស់។ មិនថាអ្នកមើលទៅដូចម្តេច ឬ អ្នកមកពីណាទេ យើងមើលឃើញភាពពិសេសរបស់បុគ្គលម្នាក់ៗដែលជាការបន្ថែមដ៏មានតម្លៃចំពោះដំណើរការច្នៃប្រឌិតរបស់យើង។

មិត្តភាពជាចំបង
នៅ MODENA អ្នកគឺជាបេះដូងនៃអ្វីគ្រប់យ៉ាងដែលយើងធ្វើ។ យើងប្រហាក់ប្រហែលនឹងគ្រួសារ មិនមែនគ្រាន់តែជាមិត្តរួមការងារទេ ព្រោះមិត្តភាពរបស់យើងបានអភិវឌ្ឍន៏ទៅឆ្ងាយលើសពីមិត្តភាពការងារ ដោយយើងបានបង្ហាញរួមគ្នានៃចក្ខុវិស័យនាពេលអនាគត។

ការរៀនបន្ត និងការអភិវឌ្ឍន៍ខ្លួនឯងជាមួយ

សាលា MODENA

ការអភិវឌ្ឍន៏គឺជាភាពរឹងមាំមួយក្នុងអាជីពរបស់អ្នកនៅ MODENA យើងលើកទឹកចិត្តបុគ្គលិករបស់យើងឱ្យរីកចម្រើនទៅមុខ និង គាំទ្រអ្នកទាំងនោះតាមរយៈការផ្តល់ជូននូវកម្មវិធីដ៏ពិសេសដែលអាចអោយអ្នកប្រែក្លាយពីទំន្លាប់មកទៅជាជំនាញវិញ។  

កម្មវិធី MEDP - កម្មវិធីការអភិវឌ្ឍន៏បុគ្គលិក MODENA មានបីដំណាក់កាល៖

•ការអប់រំ - បណ្តុះបណ្តាល វិញ្ញាបនប័ត្រ សិក្ខាសាលា សិក្ខាសាលាបែបអនុវត្តន៏
•ការលាតត្រដាង - ការបង្ហាត់បង្រៀន ការប្រឹក្សាយោបល់ មិត្តភាព / ការពិនិត្យ
•បទពិសោធន៍ - ការបណ្តុះបណ្តាលនៅនឹងកន្លែង, ការស្រាវជ្រាវ, គម្រោង

ចំណង់ចំណូលចិត្តនៃភាពជោគជ័យរបស់អ្នកគឺជាមោទនភាពរបស់យើង

បរិយាកាសនៅ MODENA

ស្វែងយល់ពីបរិយាកាសនៃភាពរីករាយ និងការសហការគ្នានៅពេលអ្នកឈានជើងចូលក្នុងកន្លែងធ្វើការរបស់យើង