We build the kitchen of your dreams
យើងកសាង
#នៅតែមានក្ដីសុបិនឬ?

ការរស់នៅ​ក្នុង​យុគសម័យ​ទំនើប​នេះ ផ្ទះបាយ​បាន​វិវត្ត​ពី​ត្រឹម​ជា​កន្លែង​ចម្អិន​ម្ហូបអាហារ និង​ញ៉ាំ​អាហារ​ទៅជា​ផ្នែក​ដ៏​ចម្បង​មួយ​សម្រាប់​សោភ័ណ​ភាព​ក្នុង​គេហដ្ឋាន។

ជាមួយ​នឹង​ជំនាញ​របស់ក្រុមហ៊ុន​ Modena ក្នុង​ការ​ផ្ដល់​ជូន​នូវ​សម្ភារៈ​ប្រើប្រាស់​ក្នុងគេហដ្ឋាន​និង​សម្ភារៈផ្ទះបាយ​ដែល​មាន​គុណភាព​ខ្ពស់រួចមកហើយនោះ គ្មាន​ហេតុផល​អ្វី​ដែលថា​លោកអ្នក​មិន​អាចរៀបចំ​ផ្ទះបាយ​របស់​លោកអ្នក​ឲ្យ​ស្អាត​ភ្លឺរលោង​លំដាប់​ផ្កាយ​បាន​នោះទេ។

សូម​ប្រាប់យើង​អំពី​ការរចនា​តុបតែង​ក្នុង​សុបិន​របស់​លោកអ្នក ហើយ​យើង​នឹង​ធ្វើឲ្យវា​ពិសេស​ជាង​សុបិន​ទៅទៀត។

ក្រុមហ៊ុន MODENA សូមស្វាគមន៍
ការរចនាផ្ទះបាយ
រាងជាអក្សរ I

គេហៅម្យ៉ាងទៀតថា Pullman ផ្ទះបាយ គឺជាប្លង់ផ្ទះបាយមួយនៅក្នុងទម្រង់នៃបន្ទាត់ត្រង់មួយ ដែលសម្ភារៈផ្ទះបាយទាំងអស់ត្រូវបានដាក់នៅកន្លែងតែមួយ។

ធម្មតាគេប្រើប្លង់នេះនៅក្នុងលំនៅដ្ឋានដែលមានបរិវេណតូចចង្អៀត។

រាងជាអក្សរ L

ជាប្លង់ផ្ទះបាយមួយ ដែលយកជ្រុងទូរដាក់ឥវ៉ាន់ 2 បញ្ចូលគ្នាក្នុងទម្រង់ជាអក្សរ L ដែលធម្មតាវាជា​កន្លែង​សម្រាប់ដាក់​សម្ភារៈផ្ទះបាយ ដែលត្រូវបានគេបំបែកជា 2 ជ្រុងផ្សេងគ្នាយោងតាមប្រភេទក្រុម។

រាងជាអក្សរ U

ជាប្លង់ផ្ទះបាយដែលតម្លើងនៅ 3 ជ្រុងនៃបន្ទប់ ហើយភ្ជាប់ជ្រុងនីមួយៗចូលគ្នាដែលមានរាងដូចអក្សរ U។

ប្លង់នេះអាចពង្រីកបានគ្រប់ផ្នែកទាំងអស់នៃបន្ទប់សម្រាប់ការដាក់សម្ភាៈប្រើប្រាស់ក្នុងផ្ទះបាយ។ 

ជាមួយដែនកោះ

ជាប្លង់ផ្ទះបាយ ដែលមានតុធំមួយតែឯង ដាក់នៅចំកណ្ដាលបន្ទប់ ឬទល់មុខនឹងទូរដាក់ឥវ៉ាន់ក្នុងផ្ទះបាយ ដែលមានស្រាប់។

តុផ្ទះបាយ ដែលនៅតែឯងនេះ អាចប្រើជាតុសម្រាប់រៀបចំអាហារ ឬជាកន្លែងសម្រាប់សមាជិកគ្រួសារ ឬមិត្តភក្តិជួបជុំគ្នាក្នុងផ្ទះបាយ។