Kitchen Design
ការរចនា និងម៉ូដផ្ទះបាយ

ក្រុមហ៊ុន MODENA ជឿថា ម៉ូដផ្ទះបាយ​ទាំងអស់​សុទ្ធតែ​ប្រាប់ពីរឿង​ពិសេស ហើយមានអត្ថន័យ​សំខាន់​រៀងៗខ្លួន​សម្រាប់​ម្ចាស់របស់វា ជារបៀបបង្ហាញបុគ្គលិក​លក្ខណៈ និងអត្តចរិតពិសេសរបស់អ្នក។ 

ទោះបីជាលោកអ្នកពេញចិត្តនឹងម៉ូដមួយណាក៏ដោយ ក៏យើងបានត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ឱកាសជូនអ្នក ដើម្បីសម្រេចឱ្យបាននូវផ្ទះបាយក្នុងក្តីស្រមៃរបស់អ្នក ជាមួយនឹងការរចនាម៉ូដផ្តាច់មុខ ដោយយកចិត្តទុកដាក់បំផុតរបស់យើង។

យើងសូមបង្ហាញលោកអ្នកនូវរចនាផ្ទះបាយលំដាប់កំពូលរបស់យើងបីម៉ូដ៖កន្លែងតូចបំផុតបែបទំនើប បុរាណទំនើប និង ទីក្រុង។

សូមសម្គាល់មើលថា តើលោកអ្នកពិតជាអ្នកណានៅទីនេះជាមួយក្រុមហ៊ុន MODENA

ជាផ្ទះបាយមួយប្រភេទ ដែលគិតដល់អនាម័យ និងភាពសាមញ្ញ តែជាម៉ូដមានរចនាបទស្រស់ស្អាត ដែល​រំលេចចេញពី​មុខងារ​របស់ផ្ទះបាយ។

ការកសាង​ឡើយ​ដោយ​បច្ចេកវិជ្ជាសិល្បៈជាមួយគំនិតរចនា ដែលសមនឹងរបៀបរស់នៅទំនើប តែមានសាមញ្ញ និងរស់រវើក។ 

ម៉ូដ បុរាណទំនើប

ជាគំនិតផ្ទះបាយជាមួយម៉ូដទាន់សម័យ និងសាមញ្ញ ដែលកសាងឡើងដោយបច្ចេកវិជ្ជាសិល្បៈ។

គំនិតនេះផ្តល់នូវការរចនា ដែលមិនសាំ និងអារម្មណ៍ប្រណីត ដល់បន្ទប់ដែលមានបច្ចេកវិជ្ជាទំនើបតាមរយៈសម្ភារៈប្រើប្រាស់ ឬប្រព័ន្ធផ្ទះបាយ។

 

ម៉ូដទីក្រុង

ជាគំនិតផ្ទះបាយ ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន។

ជាគំនិត ដែលសមរម្យសម្រាប់យុវជន ដែលចូលចិត្តបញ្ចេញសកម្មភាព ពណ៌ស្រស់ស្អាត និងភាពពេញនិយម ព្រមទាំងចូលចិត្តភាពទាន់សម័យ ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន។