ត្រលប់ទៅ MODENA News
ម៉ាស៊ីនបឺតផ្សែងសម្រាប់ការរស់នៅប្រកបដោយផាសុកភាព៖ អត្ថប្រយោជន៍របស់ម៉ាស៊ីនបឺតផ្សែង

ការ​មាន​ផ្ទះបាយ​ទំនើប គឺមានសារៈសំខាន់​សម្រាប់​គេហដ្ឋានបែបទំនើបនាពេល​បច្ចុប្បន្ន​នេះ។  ពីព្រោះការមានរបៀបរៀបរយ ​ស្អាត​បាត ការ​ច្នៃប្រឌិត និង​ភាពល្អឯក​របស់ផ្ទះបាយ បានធ្វើផ្ទះបាយ​ទំនើប​មាន​បរិយាកាស​នៃការរស់​នៅ​ណាមួយ​មាន​ភាព​ស្រស់​បំព្រង ហើយ​សំខាន់​ជាង​នេះ​ទៀត​នោះ គឺ​លើក​កម្ពស់​របៀប​រស់​នៅ​ដែល​មាន​ផាសុកភាព​សម្រាប់​អ្នក និង​គ្រួសាររបស់​អ្នក។

នៅ​ក្នុង​សម័យ​បច្ចុប្បន្ន​យើង​នេះ ផ្ទះ​បាយ​ដែល​អស្ចារ្យ គឺ​មិន​អាច​ខ្វះ​នូវ​ម៉ាស៊ីន​បឺត​ផ្សែង​បាន​ឡើយ  ប៉ុន្តែ​អ្វី​ទៅ​ជា​ម៉ាស៊ីន​បឺត​ផ្សែង? ម៉ាស៊ីន​បឺត​ផ្សែង​ទាញ​យក​ចំហាយ​ខ្លាញ់​ចំហាយទឹក ក្លិនមិនល្អ ឬផ្សែងចេញទៅខាងក្រៅ

​ការមាន​ម៉ាស៊ីន​បឺត​ផ្សែង គឺមានភាព​ចាំបាច់​ដូចជា​​​ចង្ក្រាន​ចម្អិន​ម្ហូប​អញ្ចឹង។ វត្ថុ​ទាំង​​ពីរ​​នេះ​ជួយ​បំពេញ​គ្នា​ទៅ​វិញ​ទៅ​មក ដោយសារ​តែ​វា​មាន​មុខងារ​ជាក់លាក់ផ្សេងគ្នា​របស់​វា។  មនុស្ស​ភាគច្រើន​ដឹង​មិន​អស់​ទេ​ថា ម៉ាស៊ីន​បឺត​ផ្សែង​ដើរ​តួនាទី​សំខាន់​ប៉ុណ្ណា​រាប់​តាំងពី​មុខងារ​រហូត​ដល់​សោភ័ណភាព​របស់​វា។  នេះ គឺ​ជា​ចំណុច​​ដែល​លោក​អ្នក​ត្រូវ​ដឹង​អំពី​ម៉ាស៊ីន​បឺត​ផ្សែង។

វា​មិនមែន​គ្រាន់​តែ​បន្សុទ្ធ​ខ្យល់​មួយ​មុខ​ទេ

នៅ​ពេល​មានម៉ាស៊ីន​បឺត​ផ្សែង ការរៀបចំចម្អិន​អាហារ​លែង​សូវ​ចោទ​ជា​បញ្ហា​អ្វីទៀត​ហើយ។  ផ្ទះ​របស់​អ្នក​នឹង​គ្មាន​​ការ​រំខាន​ពី​ក្លិន និង​ចំហាយ​មិន​ល្អ​ពី​ការ​ចម្អិនម្ហូប​របស់​អ្នក​ទៀតទេ។ ម៉ាស៊ីនបឺតផ្សែងម៉ាក  Hood CX 7310L របស់ក្រុមហ៊ុន MODENA គឺជាចម្លើយឆ្លើយតបទៅនឹងតម្រូវការពិសេសនេះ។ វាបំពាក់​ដោយ​លក្ខណៈ​ពិសេស​ផ្សេង​ៗ ដូចជាតម្រងអាលុយមីញ៉ូម ដែលជាប្រព័ន្ធចម្រោះមានស្រទាប់​អាលុយមីញ៉ូម​ចំនួន 5 ស្រទាប់​ដើម្បី​បឺត យកក្លិនស្អុយអាក្រក់ ដែលចេញមកពី​ប្រេងឆា ជាតិខ្លាញ់ និងទឹក។ វាមានភ្ជាប់មកជាមួយនឹងតម្រង​​កាបូន​សកម្ម​ដែល​អាចបឺត​យក​ផ្សែង​ទៅ​ចម្រោះឲ្យល្អប្រសើរឡើង ហើយតម្រងវីតាមីន C ​ជួយ​សម្រួលបាន​យ៉ាង​ល្អបំផុតក្នុងការធ្វើឲ្យ​ខ្យល់​បរិសុទ្ធ​ល្អ ហើយនឹងបំបាត់ក្លិនដែលមិនល្អ។

ដោយសារ​តែ​ម៉ាស៊ីន​បឺត​ផ្សែង​មាន​រាង​កោង ហើយ​ម៉ូទ័រ​របស់​វា​មាន​ថាមពល​ខ្លាំង ទើប​វា​អាច​បឺត​យក​ផ្សែង ឬក្លិន​មិន​ល្អ​​ចេញបាន​ពី​គ្រប់​ជ្រុង​ដើម្បី​ធ្វើ​ឱ្យ​ផ្ទះ​បាយ​របស់​អ្នក​មានគុណភាព​​ខ្យល់​កាន់​តែ​ល្អ​ឡើង។ នៅពេល​លោកអ្នក​អាំង​សាច់នៅក្នុងផ្ទះ​បាយមួយ ដែលគ្មាន​ម៉ាស៊ីន​បឺត​ផ្សែង​ នោះច្បាស់​ជា​​នឹងមានក្លិន ឬផ្សែង​​ហុយពាស​ពេញ​ផ្ទះ​បាយ​ដោយ​បន្សល់​ទុក​នូវ​ក្លិន​មិន​ល្អ និង​ការ​បំពុល​ខ្យល់​ដូចជា​ចំហាយ​ខ្លាញ់​នៅ​ជុំវិញ​បន្ទប់​របស់អ្នក​ហើយ​ក្លិន​នោះ​នឹង​មិន​ងាយ​បាត់​ទៅ​ណា​ភ្លាមៗ​ទេ។ បើសិន​លោកអ្នក​បានដំឡើង​ម៉ាស៊ីន​បឺត​ផ្សែង ពេល​លោក​អ្នក​ដើរចេញ​ក្រៅ​ផ្ទះបាយ​ នោះ​លោកអ្នក​អាច​ទុកចិត្ត​បាន​ថា ខ្លួន​លោកអ្នក​នឹង​មិន​មាន​ជាប់​ក្លិនដូច​ម្ហូប ដែល​លោកអ្នកចម្អិនចម្អិន​ទេ ទាំង​សម្លៀកបំពាក់ និង​សក់​របស់អ្នក​នឹង​មិនជាប់​ក្លិន​ផ្សែង​ឡើយ។ ហើយ​គ្រួសារ​របស់​អ្នក​ក៏អាចរីករាយ​នឹងអាហារ​ពេលល្ងាច ដោយ​គ្មានការរំខាន​ពីក្លិនអ្វី​ទាំង​អស់។ ចង្រ្កាន​ម៉ាក CX 7310L ​ក៏មានភ្ជាប់មកជាមួយនូវ​ភ្លើងបំភ្លឺ LED ដ៏ល្អប្រសើរ​សម្រាប់​ជាជំនួយ​ក្នុង​ការធ្វើម្ហូប​របស់​អ្នក​ឱ្យ​កាន់​តែច្បាស់ និង​ប្រសើរ​ជាងមុន​។​ ​ការធ្វើម្ហូប​របស់​អ្នក​នឹង​ល្អ​ប្រសើរ ហើយ​និង​មាន​ពន្លឺភ្លឺ​ជាងមុន 100%។

សោភ័ណភាព​ទំនើប​របស់​ម៉ាស៊ីន​បឺត​ផ្សែង​ដ៏​ត្រឹមត្រូវ​ក៏​តំណាង​ឱ្យ​ការ​វិនិយោគ​ដ៏​ល្អ​ផង​ដែរ។ ប្រសិន​បើ​លោកអ្នក​មាន​គម្រោង​លក់​ផ្ទះ​របស់​អ្នក​នា​ពេល​អនាគត ផ្ទះបាយ​ទំនើប ហើយ​និង​ភាពពេញ​លេញ​នឹងទាក់​ទាញ​ចំណាប់​អារម្មណ៍​កាន់តែ​ខ្លាំង​ឡើង ហើយ​បង្កើន​តម្លៃ​លក់​បន្ត​ទៀត។ លើស​ពី​នេះ​ទៅ​ទៀត ម៉ាស៊ីនបឺត​ផ្សែង​ពណ៌ខ្មៅ​រលោង​ដូច​ពេជ្រចរណៃ​ស័ក្តិសម​ឥតខ្ចោះ​នៅ​ក្នុង​ការរចនា​ម៉ូដ​ដ៏​ទាន់​សម័យ បូករួម​ទាំង​បរិស្ថាន​ស្អាត​ទាំងមូល ដោយ​សារ​​តែ​ការ​ចម្អិន​របស់​អ្នក​នឹង​មិន​បង្ក​ឱ្យ​មាន​ខ្យល់​កខ្វក់​ចូល​ក្នុង​ផ្ទះ​របស់​អ្នក​ឡើយ​។

​អ្នកជំនាញរបស់ក្រុមហ៊ុន MODENA របស់យើងបានចនាម៉ូដ និង​គ្រឿងបរិក្ខារ​ផ្ទះបាយបានយ៉ាង​ល្អ​ឥតខ្ចោះ និង​មានភាព​ល្អប្រណិត។  វា​ពិត​ជា​ជម្រើស​មួយ​ត្រឹមត្រូវ​សម្រាប់​ការ​រស់​នៅ​ដែល​មាន​ផាសុកភាព​និង​ស្អាត​បាត​ជាង​មុន​។  សូម​ស្វែង​យល់​បន្ថែម​អំពី​ម៉ាស៊ីន​បឺត​ផ្សែង​របស់​ក្រុមហ៊ុន MODENA និង​អត្ថប្រយោជន៍​ជាច្រើន​ទៀត​​របស់​ម៉ាស៊ីនបឺតផ្សែង​​នៅ​ហាង KFOUR នៅតាមទីតាំងដែលនៅជិតលោកអ្នកបំផុត។

អត្ថបទផ្សេងៗ

ការរស់នៅក្នុងអាគារអាផាតមិន៖ របៀបដែលម៉ាស៊ីនបឺតផ្សែងអាចធ្វើឲ្យទីកន្លែងរស់នៅរបស់អ្នកប្រសើរឡើង